ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង MCBA និង FASMEC នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
06-05-2026 12:18
(កូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នៅរាត្រីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិង មធ្យមកម្ពុជា (FASMEC) និង ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការ FASMEC បានអញ្ជើញចូលរួមកម្មវិធី មហាសន្និបាតប្រចាំឆ្នាំរបស់សមាគមធុរៈកិច្ចម៉ាឡេស៊ី-កម្ពុជា(MCBA) នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាស៊ី ឆ្លៀតក្នុងឱកាសនោះដែរ FASMEC ក៏បានរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមន៍ធុរៈម៉ាឡេស៊ី-កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរ MCBA - FASMEC លើប្រធានបទ The Cambodia International Leadership Forum 2027 ដោយមានវត្តមាន តំណាងស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ីអញ្ជើញចូលរួមជាសក្ខីភាពនៃការចុះអនុស្សរណៈនៃការយោគយល់នេះផងដែរ ។
គោលបំណងនៃ អនុស្សរណៈនៃការយោគយល់គ្នានេះគឺដើម្បីរឹតចំណងមិត្តភាព និង ផ្គូរផ្គងពានិជ្ជកម្មរវាងប្រទេសក្នុងក្របខណ្ឌសហគ្រិនអាស៊ាន និងបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងភាគីសម្រាប់ការធ្វើផែនការ ការផ្សព្វផ្សាយ ការរៀបចំ និងការអភិវឌ្ឍន៍រយៈពេលវែងនៃវេទិកាភាពជាអ្នកដឹកនាំអន្តរជាតិកម្ពុជាឆ្នាំ 2027 «CIL Forum 2027» ជាមួយនឹងចក្ខុវិស័យក្នុងការដាក់ប្រទេសកម្ពុជាជាគោលដៅសំខាន់សម្រាប់វេទិកាភាពជាអ្នកដឹកនាំធុរកិច្ចអន្តរជាតិ បណ្តាញពាណិជ្ជកម្ម ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។
កម្មវិធីនេះផងដែរ មានសមាសភពអ្នកចូលរួមពីបណ្ដាតំណាងទូត សមាគម សហគ្រិន មកពីប្រទេសអាស៊ានចូលរួមប្រមាណ ១២០នាក់៕









