FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី អ៉ី គីន ប្រកាសកាត់កាល និងផ្តាច់មត៌ក កូនបង្កើតឈ្មោះ សុខ ស្រីទូច

06-05-2026 11:28

(ភ្នំពេញ)៖ លោកស្រី អ៉ី គីន តាមរយៈលិខិតរបស់មេធាវី​មួយ បានប្រកាសកាត់កាល និងផ្តាច់មត៌ក កូនបង្កើតឈ្មោះ សុខ ស្រីទូច ដោយសារជាកូនមិនប្រកបដោយគន្លងធម៌ និងមិនស្តាប់ការអប់រំទូន្មានប្រៀនប្រដៅ របស់ម្តាយបង្កើត និងធ្វើបាបម្តាយបង្កើតគ្មានពេលល្ហែឡើយ, បានធ្វើបាប និងធ្វើទុក្ខបុកម្នេញម្តាយបង្កើត និងបងប្អូនបង្កើតយ៉ាងធ្ងន់ធ្ងរ, បានប្រមាថមើលងាយ ស្តីថាឲ្យច្រាស់ឆេះ និងប្រើពាក្យសំដីយ៉ាងធ្ងន់ធ្ងរដល់ម្តាយបង្កើត និងបងប្អូន បង្កើតយ៉ាងធ្ងន់ធ្ងរ និងបានចុះចោលកូនទៅយកប្តីថ្មីតាមតែអំពើចិត្ត ដែលធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ៕