ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែឧសភា៖ បង្ក្រាប៩ករណី ឃាត់ខ្លួន២៦នាក់
06-05-2026 07:03
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៩ករណី ឃាត់ខ្លួនជនសង្ស័យ២៦នាក់។
* ករណីជួញដូរ២ករណី ឃាត់ខ្លួន១៣នាក់
* ករណីដឹកជញ្ជូនរក្សាទុក៧ករណី ឃាត់ខ្លួន១៣នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៣៣៨ករណី ឃាត់ខ្លួន៥៩៦៩នាក់ (ស្រី៣៩៦នាក់)៕
