FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមកម្មវិធីការដាក់ឱ្យដំណើរការ «ប្រព័ន្ធអេកូឡូស៊ីហាឡាល MARA» នៅប្រទេសម៉ាឡេស៉ី

05-05-2026 21:47

(ម៉ាឡេស៉ី)៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងកម្មវិធីការដាក់ឱ្យដំណើរការ «ប្រព័ន្ធអេកូឡូស៊ីហាឡាល MARA» ក្រោមអធិបតីភាពលោក YAB Dato' Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់។

ក្នុងឱកាសនោះ លោក YAB Dato' Seri Dr. Ahmad Zahid bin Hamidi បានលើកឡើងថា ប្រព័ន្ធអេកូឡូស៊ីនេះ ត្រូវបានបង្កើតឡើងយ៉ាងទូលំទូលាយ ដែលរួមមាន ការបណ្តុះបណ្តាល និងការផ្តល់វិញ្ញាបនបត្រ ការផ្តល់ហិរញ្ញប្បទាន និងការអភិវឌ្ឍផលិតផល និងការតភ្ជាប់ទៅកាន់ទីផ្សាសកល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រិន។

លោកបានបញ្ជាក់ដែរថា គិតមកដល់ពេលនេះ មានសហគ្រិន MARA (ក្រុមប្រឹក្សាទំនុកចិត្តប្រជាជន) ចំនួន៣២៧នាក់ ទទួលបានវិញ្ញាបនបត្រហាឡាល ហើយសហគ្រិនជាង១,០០០នាក់ ត្រូវបាននាំយកទៅកាន់ឆាកអន្តរជាតិតាមរយៈកម្មវិធី Gate to Global (GTG) ហើយសក្ដានុពលនៃការលក់សម្រេចបានរហូតដល់៨១៩លានរីងហ្គីត។

ជាចុងក្រោយ លោកបានបញ្ជាក់ថា គោលដៅថ្មីត្រូវបានកំណត់ ដើម្បីឱ្យតម្លៃសក្ដានុពលនៃការលក់កើនលើស ១ពាន់លានរីងហ្គីត នៅឆ្នាំក្រោយ និងជំរុញឱ្យសហគ្រិនយ៉ាងហោចណាស់ ៣០០នាក់បន្ថែមទៀត ទទួលបានវិញ្ញាបនបត្រហាឡាលនៅក្នុងឆ្នាំនេះ៕