FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ នៅក្រុងសីរីសោភ័ណ ទទួលបានអំណោយពីអភិបាលខេត្តបន្ទាយមានជ័យ

04-05-2026 16:48

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ព្រមទាំងអ្នកស្រី ឆាត ជា ចៅសង្កាត់ព្រះពន្លា និងក្រុមការងារ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ នៅក្នុងភូមិអំបិល និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះលោក អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះប្រជានពលរដ្ឋដោយក្ដីនឹករលឹក។

លោកអភិបាលខេត្តបានបន្តថា ដោយមើលឃើញអំពីភាពខ្វះខាតរបស់ប្រជាពលរដ្ឋ លោក និងក្រុមការងារក្រុង សង្កាក់ បានរៀបចំនូវអំណោយរួមមានអង្ករ គ្រឿង ឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមិនទុក្ខឱ្យបងប្អូនណាម្នាក់ រងទុក្ខវេទនាដោយសារអត់អាហារទទួលទាននោះឡើយ៕