FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន​សមាគម​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅកម្ពុជា​ ចូលរួមរៀបចំកម្មវិធីនំបញ្ចុកសាមគ្គីវគ្គ៣ ជូនកងទ័ព ២ ០០០នាក់ នៅក្នុងតំបន់ថ្មដា និងតំបន់បឹងត្រកួន

04-05-2026 16:49

(បន្ទាយមានជ័យ)៖ លោក​ សឿង​ សុធានី​ ជំនួយការ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅកម្ពុជា​ បាន​ចូលរួម​កម្មវិធីនំបញ្ចុកសាមគ្គីវគ្គ៣ ដើម្បីរៀបចំនំបញ្ចុកជូនកងទ័ពចំនួន ២ ០០០នាក់ នៅក្នុងតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយក្រុមការងារ Hok Nave និងក្រុមការងារសហប្រតិបត្តិការរួម។

កម្មវិធីនំបញ្ចុកសាមគ្គីវគ្គ៣ ក៏មានជាអំណោយដ៏ថ្លៃថ្លារបស់មហាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ជាស្ត្រីទីមួយនៃប្រទេសកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាថវិកាចំនួន ៤លានរៀល ទឹកសុទ្ធ ៥០កេស និងភេសជ្ជៈចំនួន ៣០កេស និងរួមទាំងក្រុមការងារនៃសហប្រតិបត្តិការព្រះតេជគុណ Rim Chanra និងព្រះតេជគុណច្រើនអង្គ លោកបណ្ឌិត Dr. Top Neth លោក តាំង គីមឡេង អ្នកស្រី Leakhena លក្ខិណា លោក ហ៊ុន បូរាណ ព្រមទាំងសម្ដេច ទ្រង់ លោក លោកស្រី អ្នកនាងកញ្ញា ក្នុងប្រទេស និងក្រៅប្រទេស។

ចំពោះសកម្មភាពនៃរៀបចំមានចំនួនរយៈពេល ៣យប់ ៣ថ្ងៃ រួមមាន៖ ការរៀបនំបញ្ចុក និងទឹកនំបញ្ចុក សម្រាប់ ៨ ០០០គីឡូ មាននំបុ័ង ទឹកភេសជ្ជៈ ទឹកសុទ្ធ និងជាថវិកាចាក់សាំងកងទ័ព រួមទាំងការរៀបប្រោសព្រំប្រសិទ្ធីពរជ័យ ដោយព្រះតេជគុណ ព្រះកេតុមាលាវិជ្ជាធរ ។

ចំពោះថវិកាការចំណាយរបស់ក្រុមការងារ និងសហប្រតិបត្តិការចំណាយសរុបទាំងអស់ចំនួន ៣២.០០០.០០០រៀល៕