FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងជួយរុះរើ និងជួសជុលផ្ទះជូនពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ជាង ៥០ខ្នង នៅក្រុងសិរីសោភ័ណ

04-05-2026 16:17

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ កន្ត្រាក់នៅសង្កាត់ម្កាក់ ជាង៥០ខ្នង ព្រមទាំងបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ។

ក្នុងឱកាសនោះលោក អ៊ុំ រាត្រី បានបន្តជំរុញណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលតែងតែកើតមានឡើង ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដេីម ដែលបណ្តាលឱ្យប៉ះពាល់ទ្រព្យសម្បត្តិ ផ្ទះសំបែង និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

អភិបាលខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវដាំកូនឈើឱ្យច្រើនទៅតាមលទ្ធភាពអាចធ្វើទៅ បានដើម្បីបញ្ចៀសនូវាតុភូតធម្មជាតិផ្សេងៗដូចជា ដូចជាខ្យល់កន្ត្រាក់ជាដើម។

សមបញ្ជាក់ថា កាលពីវេលាម៉ោង ១៥៖៥៥នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រសង្កាត់ម្កាក់បើកដំបូលផ្ទះចំនួន ៥៣ខ្នងផ្ទះ ខូចស័ង្កសីចំនួន ៦១៧សន្លឹកផ្លាន ចំនួន៩០ដើម ក្នុងនោះមានភូមិម្កាក់ចំនួន ២ខ្នង ស័ង្កសីចំនួន ៣៧សន្លឹក, ផ្លានចំនួន១៦ដើម, ភូមិតាម៉ាចំនួន ៥១ខ្នង ស័ង្កសីចំនួន៥៨០សន្លឹក និងផ្លានចំនួន៧៤ដើម។

ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ, លោក អ៊ុំ រាត្រី និងលោកស្រី បានជួយជាស័ង្កសី សម្រាប់ជួសជុលផ្ទះប្រជាពលរដ្ឋជាង ៧០០សន្លឹកផងដែរ៕