កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបសង្វៀនជល់មាន់នៅភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ក្រោយធនាគារអេស៊ីលីដាត្រែងត្រយឹង
04-05-2026 15:48
(កំពង់ស្ពឺ)៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច ទាំងនគរបាល និងកម្លាំងអាវុធហត្ថ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបសង្វៀនជល់មាន់នៅភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយធនាគារអេស៊ីលីដាត្រែងត្រយឹង។
ប្រតិបត្តិការចុះទៅបង្ក្រាបនេះ ក្រោយប្រជាពលរដ្ឋ បានបញ្ជូនវីដេអូមកកាន់ Fresh News ពីល្បែងជល់មាន់ដ៏ធំមួយនេះ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម, កម្លំាងអាជ្ញាធរ និងសមត្ថកិច្ច បានចុះទៅភ្លាម តែមុនទៅដល់ក្រុមញៀនល្បែងទាំងនេះ បានរត់ចែកជើងគ្នាអស់ហើយ ដោយសារមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម៕







