FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ហួត ហាក់៖ ការចូលរួមរបស់អង្គទូត និងក្រុមអ្នកផលិតមាតិកាបរទេស គឺជាកម្លាំងជំរុញក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

04-05-2026 09:03

(ភ្នំពេញ)៖ ឆ្លៀតឱកាសនៃពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦» នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា បានអញ្ជើញសំណេះសំណាល ជាមួយអង្គទូតបរទេសប្រចាំនៅកម្ពុជា និងក្រុមអ្នកផលិតមាតិកាទេសចរណ៍បរទេស (Influencers) ជាច្រើននាក់ ដែលបានអញ្ជើញចូលរួមគាំទ្រ និងអបអរសាទរពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល ព្រមទាំងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។

រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ការចូលរួមរបស់ដៃគូអន្តរជាតិ និងអ្នកបង្កើតមាតិកាទេសចរណ៍បរទេស មានតួនាទីសំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងជំរុញភាពជឿជាក់លើគោលដៅទេសចរណ៍កម្ពុជា ជាពិសេសក្នុងរដូវកាលបៃតង ដែលមានធម្មជាតិបៃតងស្រស់ស្អាត បទពិសោធន៍ទេសចរណ៍ប្លែកថ្មីដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យអញ្ជើញមកទស្សនាកម្ពុជាកាន់តែច្រើន៕