FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មជនបក្សប្រឆាំង១៥០នាក់ នៅភូមិព្រែកស្វាយ និងភូមិឃ្លាំងមឿងជើង ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

03-05-2026 17:55

(កណ្ដាល)៖ សកម្មជនបក្សប្រឆាំងប្រមាណ ១៥០នាក់ ក្នុងនោះមានមកពីគណបក្សភ្លើងទៀន និងអតីតគណបក្សសង្រោះជាតិ(CNRP) នៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ និងនៅភូមិឃ្លាំងមឿងជើង ក្រុងអរិយក្សត្រ ខេត្តកកណ្ដាល បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងស្នើសុំ សម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល ដែលមាន លោក ស៊ុយ ឆៃលាង ជាប្រធាន ហើយដោយមានការយកចិត្តទុកដាក់ពី លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងការគាំញទ្រពី លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ដែរនោះ ក្រុមការងារបានចុះជួបផ្ទាល់ជាមួយបងប្អូនសមាជិកគណបក្សប្រឆាំងដែលមានបំណងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាលទ្ធផល សកម្មជនប្រឆាំងបក្សប្រឆាំង១៥០នាក់ បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ប្រទេសជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ដើម្បីបានឱកាសរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពួកគាត់បានមើលឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសគណបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយសន្តិភាព ភាពរីករាយរបស់ប្រជាពលរដ្ឋ។

ពួកគាត់ សម្តែងនូវការកោតសរសើរ និងដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ដោយបានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។ ពួកគេបានលើកឡើងថា សព្វថ្ងៃនេះប្រទេសកម្ពុជា មានរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរដ្ឋាភិបាល មានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឲ្យប្រកាន់រីកចំរើន និងអភិវឌ្ឍរុងរឿងជូនជាតិមាតុភូមិ៕