FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងសម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនទីបញ្ជាការយោធភូមិភាគទី៤ ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

03-05-2026 17:47

(ព្រះវិហារ)៖ អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងសម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនទីបញ្ជាការយោធភូមិភាគទី៤ ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំអំណោយជាគ្រឿង ឧបភោគ បរិភោក ប្រគល់ជូនអង្គភាពទីបញ្ជាការយោធភូមិភាគទី៤ ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការចុះសួរសុខទុក្ខនេះដែរ ត្រូវបានសម្របសម្រួលដឹកនាំដោយលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិ ក្នុងនោះក៏មានការអញ្ជើញចូលរួមលោក ទួន សុខុន ទីប្រឹក្សា លោក នីន តារារតន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃសម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល និងលោក សឺន ជុំសុធន អនុប្រធានក្រុមប្រឹក្សាភិបាល និងលោក ឌុល ចាន់ធា អនុប្រធានប្រចាំការរួមទាំងក្រុមការងារនៃសម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ហើយត្រូវបានទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការយោធភូមិភាគទី៤ ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ លោក ម៉ៅ ផល្លា បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារសន្តិសុខព្រំដែនដែលមានជម្លោះជាមួយប្រទេសថៃ ។

ឆ្លៀតក្នុងឱកាសនៃដែរ លោក សឺន ជុំសុធន ក៏បានជម្រាបជូនទៅលោកឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការយោធភូមិភាគទី៤ទិសទី១ កន្លងមកមានព្រះសង្ឃ និងពលរដ្ឋខ្មែរមានកំណើតខ្មែរក្រោម បានធ្វើសកម្មភាពសម្បុរសជាហូរហែ នៅតាមបណ្តាខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ ក្នុងស្មារតីជួយយកអាសាគ្នារវាងខ្មែរ និងខ្មែរពេលជួបការលំបាក ហើយពេលបងប្អូនខ្មែរកណ្តាលមានទុក្ខ បងប្អូនខ្មែរក្រោម សូមចូលរួមសុខទុក្ខជាមួយកងកម្លាំង ជាមួយកងទ័ព ជាមួយនគរបាល និងជាមួយបងប្អូនខ្មែរកណ្តាល។ នៅពេលយើងមានទុក្ខ គឺយើងមានទុក្ខជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ដែលមានឈាមជ័រជាខ្មែរដូចគ្នា ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន «ខ្មែរតែមួយ នៅទីណាក៏ខ្មែរ»។

លោក នីន តារារតន៍ ថ្លែងបន្ថែមថា អំណោយដែលនាំមកប្រគល់ជូនបញ្ជាការយោធភូមិភាគទី៤ ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
នៅពេលនេះ គឺជាការចូលរួមចែករំលែកពីអង្គការសង្គមស៊ីវិលដែលជាសមាជិករបស់សម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ហើយសកម្មចែករំលែរំលែកនេះមិនមែនជាលើកទី១ទេគឺច្រើនកន្លែងកន្លងមកហើយ ហើយនៅតែបន្តធ្វើសកម្មភាពឧបត្ថម្ភទៅបងៗវីរកងទ័ពរបស់យើងដែលឈរជើងនៅជួរមុខ។

អំណោយដែលនាំប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការយោធភូមិភាគទី៤ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
រួមមាន៖ ទឹកបរិសុទ្ធ១៥០០ញួរនិងកេះ មី ទឹកត្រី ទឹកស៊ីអ៉ីវ ប្រហុក ផ្អក បន្លែ បារី កន្សែងពោះគោផងដែរ ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការយោធភូមិភាគទី៤ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លៃអំណរគុណដល់អង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរនិងសម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ដែលបានអញ្ជើញចុះសួរសុខទុក្ខដល់វីរកងទ័ព និងបាននាំយកទឹកបរិសុទ្ធ១៥០០ញួរនិងកេះ មី ទឹកត្រី ទឹកស៊ីអ៉ីវ ប្រហុក ផ្អក បន្លែ បារី កន្សែងពោះគោជូនដល់ទីបញ្ជាកាដ្ឋានយោធភូមិភាគទី៤ទឹសទី១ ដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃសម្រាប់វីរកងទ័ពដែលឈរជើងនៅជួរមុខ ៕