FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបមេក្លោងចែកចាយគ្រឿងញៀនជនជាតិវៀតណាម៤នាក់ រឹបអូបបានគ្រឿងញៀនជាង៣គីឡូក្រាម នៅក្រុងបាវិត

03-05-2026 17:10

(ស្វាយរៀង)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយ ជួញដូរ និងកែច្នៃគ្រឿងញៀន ជនជាតិវៀតណាមចំនួន៤នាក់ ដោយរឹបអូសបានគ្រឿងញៀនសរុបជាង៣គីឡូក្រាម នៅក្រុងបាវិត។

ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុត យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះថា ប្រតិបត្តិការនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុក កែឆ្នៃ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

ក្នុងនោះកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ រួមមាន ទី១៖ឈ្មោះ ង្វៀង វ៉ាន់ជុង ជនជាតិវៀតណាម, ទី២៖ឈ្មោះ ង្វៀង ស៉ឹងនិញ ជនជាតិវៀតណាម, ទី៣៖ឈ្មោះ វ៉ាន់ ឡុងវ៉ូ ជនជាតិវៀតណាម និងទី៤៖ឈ្មោះ វ៉ាង ធីហឿង (ភេទស្រី)។ ដកហូតសម្ភារវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទទម្ងន់៣៥៥៧.៦៤ក្រាម ក្នុងនោះ៖

* ថ្នាំញៀនប្រភេទ កេតាមីន ២០២៤.៦៦ក្រាម * ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ៣២១.៧៥ក្រាម * ថ្នាំញៀនប្រភេទ ហេរ៉ូអ៉ីន ៣០.២៥ក្រាម
* ថ្នាំញៀនប្រភេទ អ៉ិចស្ដាស៉ី (គ្រាប់) ២០.២៩ក្រាម
* ថ្នាំញៀនប្រភេទ អ៉ិចស្ដាស៉ី ៤១៥.៧៩ក្រាម
រថយន្ដ១គ្រឿង, ម៉ូតូ៣គ្រឿង, ទូរស័ព្ទ៨គ្រឿង, ជញ្ចីងថ្លឹងថ្នាំញៀន២, លិខិតឆ្លងដែន និងក្បាលបារីអេឡិចត្រូនិក។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕