FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បើកសិក្ខាសាលាផ្ទាល់ខ្លួនរបស់បេក្ខជនបណ្ឌិត ជំនាន់ទី១ និងជំនាន់ទី២

03-05-2026 12:07

(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបើកកម្មវិធីសិក្ខាសាលាផ្ទាល់ខ្លួន របស់បេក្ខជនបណ្ឌិត ជំនាន់ទី១ និងជំនាន់ទី២ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដោយមានបេក្ខជនលោកបណ្ឌិត ហុក ពិសិដ្ឋ ជំនាញគ្រប់គ្រងធុរកិច្ច បានធ្វើបទបង្ហាញលើប្រធានបទ៖ «ការវិភាគបែបគុណវិស័យពីផលជះនៃឥណទាន លើកំណើនវិស័យពាណិជ្ជកម្ម៖ ភស្ដុតាងពីគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា»

ពិធីនេះក៏មានកាអញ្ជើញពីសំណាក់ក្រោមអធិបតីភាពលោក ងួន ស្តេចភក្តី ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងក្រោមការវាយតម្លៃ ផ្តល់មតិយោបល់ពីគណៈកម្មការរួមមាលោក សាស្រ្តាចារ្យបណ្ឌិត ម៉ុក សារ៉ុម លោកបណ្ឌិតសភាចារ្យ សោម សុមុនី និងលោកបណ្ឌិត ហោ ម៉េងហ៊ាង៕