ប៊ីអេស អិចប្រេស បើកដំណើរការសាកល្បង ដេីម្បីផ្តល់សេវាបញ្ញើអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស
03-05-2026 09:32
(ភ្នំពេញ)៖ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.កបានរៀបចំពិធីបើកដំណើរការសាកល្បងរបស់ក្រុមហ៊ុនប៊ីអេស អិចប្រេសដេីម្បីផ្តល់សេវាបញ្ញើអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស។ ប៊ីអេស អិចប្រេស គឺជាក្រុមហ៊ុនថ្មីមួយ ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៣ នៃក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក។
ពិធីនេះបានរៀបចំឡេីងក្រោមវត្តមាន លោកស្រី សំបូរ សម្ផស្ស និង លោកបណ្ឌិត ងិន បាណាល់ នៅថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលចែកចាយ និងសាខាស្ទឹងមានជ័យ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងដៃគូរអាជីវកម្មជាច្រើន។
នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុនប៊ីអេស អិចប្រេស បានធ្វើសេចក្តីរាយការណ៍អំពី សាវតារបស់ក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០២៤ និងមានបំរើសេវាកម្មធំៗចំនួន៣គឺ BS Logistics ផ្តល់សេវាកម្មឡូជីស្ទីក, BS Bus Cambodia ផ្តល់សេវាកម្មដឹកអ្នកដំណើរនិង ថ្មីៗនេះ ក្រុមហ៊ុន BS Express ដែលផ្តល់សេវាបញ្ញើអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស។
ក្រុមហ៊ុនប៊ីអេស ផ្តោតសំខាន់លើការ បម្រើសេវាជូនអតិថិជន ប្រកបដោយការ ជឿទុកចិត្ត ប្រសិទ្ធភាព និង តម្លៃសមរម្យ ដែលអាចប្រកួតប្រជែងបាននៅលើទីផ្សារដឹកជញ្ជូននាពេលបច្ចុប្បន្ន។
តំណាងក្រុមហ៊ុន ប៊ីអេស អិចប្រេស បានបញ្ជាក់ថា «ប៊ីអេស អិចប្រេស ជាក្រុមហ៊ុនដែលផ្តល់ជូននូវសេវាបញ្ញើ អីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស, សេវាប្រមូលប្រាក់ជំនួសម្ចាស់អាជីវកម្ម(COD) និងសេវាដឹកជញ្ជូនអីវ៉ាន់ដល់ទីតាំង។»
ក្រុមហ៊ុនប៊ីអេស អិចប្រេស មានសាខាទូទាំង ២៥រាជធានីខេត្តហើយនឹងចាប់ផ្តើមប្រតិបត្តិការ សេវាកម្ម របស់ខ្លួនក្នុងការទទួលបញ្ញើអីវ៉ាន់ចាប់ពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៦នេះតទៅ។
តំណាងក្រុមហ៊ុនបានលើកឡើងទៀតថា«បច្ចុប្បន្នវិស័យដឹកជញ្ជូនមានការរីកចម្រើនគួរឱ្យកត់សំគាល់ ហើយតម្រូវការក្រុមហ៊ុនដឹកជញ្ជូន និងបញ្ញើអីវ៉ាន់ក៏កាន់តែកើនឡើង។ ដូច្នេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរក ក្រុមហ៊ុនដែលអាចជឿទុកចិត្តបាន ទាំងសេវាកម្ម និង តម្លៃ, ក្រុមហ៊ុន ប៊ីអេស អិចប្រេស សូមប្រកាសជូនជាសាធារណៈថា ក្រុមហ៊ុន ហ៊ានសន្យា គឺហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ព្រោះយើងមាន មធ្យោបាយដឹកជញ្ជូន ទាំងរថយន្តដឹកអីវ៉ាន់ ម៉ូតូកង់បីនិងម៉ូតូចែកចាយគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនរបស់យើង។ ពិធីបើកដំណើរការសាកល្បងនៅថ្ងៃនេះ នឹងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយ ក្នុងការបង្ហាញវត្តមានជាផ្លូវការក្នុងទីផ្សារកម្ពុជា។ ហើយយើងខ្ញុំមានការជឿជាក់យ៉ាងមុតម៉ាំថា តាមរយៈបទពិសោធន៍ និងជំនាញរបស់ក្រុមការងាររបស់យើង ទាំងនៅរាជធានីភ្នំពេញ និងគ្រប់បណ្តាសាខាទាំង២៤ខេត្តក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យដ៏ត្រជះត្រចង់និងសម្រេចបាននូវគោលដៅរួម របស់យើងគឺប្រែក្លាយក្រុមហ៊ុន ប៊ីអេស អិចប្រេស ជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យបញ្ញើ អីវ៉ាន់ឆាប់រហ័ស នាពេលដ៏ខ្លីខាងមុខនេះ»។
ក្រុមហ៊ុន ប៊ីអេស អិចប្រេស គឺជាដៃគូរបញ្ញើអីវ៉ាន់ដែលជឿទុកចិត្តបាន របស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មរបស់ក្រុមហ៊ុន ប៊ីអេស អិចប្រេស សូមទំនាក់ទំនងតាមរយៈលេខ
016 29 6000 / 017 29 6000 / 068 29 6000៕

















