FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ធំ និងព្រះមេគណខេត្តកំពង់ធំ រៀបចំពិធីបុណ្យវិសាខបូជា នៅវត្តឥន្ទ្រីយ៍សំវរៈ (វត្តកំពង់ធំ)

01-05-2026 22:00

(កំពង់ធំ)៖ លោក ជាតិ ស៉ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត, លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ និងព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនអង្គ/នាក់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ស្ថិតនៅវត្តឥន្ទ្រីយ៍សំវរៈ (វត្តកំពង់ធំ) ស្តិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានលើកឡើងពីបុណ្យវិសាខបូជាជាបុណ្យសាសនាធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ខ្លាំង សម្រាប់ពុទ្ធសាសនិកទូទាំងពិភពលោក បុណ្យនេះត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មីខែវិសាខ (ភាគច្រើនត្រូវនឹងខែឧសភា)។

បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ ដើម្បីរំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។

ព្រះទេពសត្ថា សៀង សុខ បានមានសង្ឃដីកាថា ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣គឺ៖ ១៖ ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា, ២៖ ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ, ៣៖ ជាថ្ងៃព្រះអង្គយាងចូលព្រះបរមបរិនិព្វាន។

បុណ្យនេះមានដើមកំណើតពីប្រទេសឥណ្ឌា ដែលជាទីកំណើតនៃព្រះពុទ្ធសាសនា ហើយបន្តផ្សាយពាណិជ្ជកម្មទៅកាន់ប្រទេសនានា ក្នុងតំបន់អាស៊ីដូចជា កម្ពុជា, ថៃ, ស្រីលង្កា និងប្រទេសផ្សេងៗទៀត។ ការទទួលស្គាល់អន្តរជាតិ នៅឆ្នាំ១៩៩៩អង្គការ អង្គការសហប្រជាជាតិ បានទទួលស្គាល់បុណ្យវិសាខបូជា ជាព្រឹត្តិការណ៍អន្តរជាតិ ដើម្បីគោរពចំពោះការបង្រៀនរបស់ព្រះពុទ្ធ។

ព្រះទេពសត្ថា សៀង សុខ កម្ពុជាបុណ្យនេះជាថ្ងៃឈប់សម្រាកជាតិពុទ្ធសាសនិក ធ្វើសកម្មភាពដូចជាទៅវត្តស្ដាប់ធម៌ ធ្វើបុណ្យទាន ដុតទៀន និងដង្ហែព្រះពុទ្ធរូបរំលឹក និងគោរពព្រះធម៌ បុណ្យវិសាខបូជាមិនត្រឹមតែជាការរំលឹកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់មនុស្សអនុវត្តលទ្ធិធម៌ និងបង្កើនសេចក្ដីសុខផ្លូវចិត្តផងដែរ៕