FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្ម អំពាវនាវឱ្យភ្ញៀវទេសចរ ដែល​មក​លេងសមុទ្រ សូមកុំដកផ្កាថ្មចេញពីដែនទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់​ដល់ការអភិរក្សជីវៈចម្រុះបាតសមុទ្រ (Video inside)

28-04-2026 12:50

(កោះកុង)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល បានអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ចូលរួម​ថែរក្សា​ឱ្យបានគង់វង្ស គាំទ្រការពារជីវសមុទ្ររបស់យើងទាំងអស់គ្នា ដើម្បីថែរក្សា​ធនធានធម្មជាតិដ៏កម្រនេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា និងអាជ្ញាធរមូលដ្ឋាន​នៃឃុំកោះ​ស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញភ្ញៀវទេសចរមួយចំនួន​បានដកហូតនូវផ្កាថ្ម ពីប្រជុំក្កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង យកឡើងមកលើគោក ដើម្បីទុកធ្វើជាវត្ថុអនុស្សាវរីយ៍។

សូមជម្រាបថា ផ្កាថ្ម ជាទីជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទ និងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ។ វាជួយការពារ​ជីវៈ​ចម្រុះរាប់ពាន់ប្រភេទនៅក្រោមសមុទ្រ គាំទ្រសេដ្ឋកិច្ចក្នុងតំបន់ ពិសេស​អេកូ​ទេស​ចរណ៍ និងសហគមន៍នេសាទសមុទ្រក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញ​ដល់​ការ​យល់​ដឹងផ្នែកវិទ្យាសាស្រ្ដ៕