កសិរុក្ខកម្ម៖ ដំណាំវ៉ាន់នីឡា កំពុងលូតលាស់យ៉ាងល្អនៅលើទឹកដីភ្នំគូលែន (Video inside)
27-04-2026 14:10
(សៀមរាប)៖ «វ៉ាន់នីឡា ឬVanilla» ជារុក្ខជាតិវល្លិម្យ៉ាងត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងវិស័យភេសជ្ជៈ ការ៉េម គ្រឿងសម្អាង និងសូកូឡាជាដើម និងជាគ្រឿងទេសដែលថ្លៃបំផុតលេខ២ក្នុងលោក។ វាផ្តល់នូវចំណូលច្រើននៅពេលប្រមូលផល ខណៈទីផ្សារបានកំពុងត្រូវការ។ នៅលើទីផ្សារក្នុងមួយគីឡូក្រាមចាប់ពី៥០០ដុល្លារ ទៅដល់ ៧០០ដុល្លារ តាមប្រភេទរបស់វា។
វ៉ាន់នីឡា ជាប្រភេទដំណាំវល្លិ៍ ដែលគេកាត់យកមកដាំ រួចហើយដាក់ទ្រើង ដាក់ជី ដោយរៀបចំប្រព័ន្ធទឹកតាមបច្ចេកទេសក្បូនខ្នាតត្រឹមត្រូវ ហើយទម្លាក់ដើមទងវាចុះក្រោម និងបង្អត់ទឹកមួយរយៈទើបវាខិតខំងើប និងចេញផ្កាផ្លែដើម្បីទ្រទ្រង់វាជាលក្ខណៈបច្ចេកទេស គឺដាក់សំណាញ់ខាងលើក ដើម្បីឱ្យវាតោងចេញផ្លែផ្កា។
ដោយឡែកកសិករនៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានជ្រើសយកការធ្វើកសិកម្មលើដំណាំនេះ ជាទម្រង់ «កសិរុក្ខកម្ម»។ បច្ចេកទេស បានចូលរួមចំណែកដល់បរិស្ថាន សេដ្ឋកិច្ចសង្គម ការរក្សាព្រៃចាស់បង្កើនរុក្ខជាតិថ្មីដែលបំពេញឱ្យគ្នាទៅវិញទៅមក៕




