FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្ដដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកយ័រ QR កូដ សម្រាប់អ្នកដំណើរជនបរទេស

27-04-2026 10:40

(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តដាក់ឲ្យអនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឲ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬ ស្ទីកយ័រ QR កូដសម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានគូសបញ្ជាក់ថា អ្នកដំណើរបរទេសអាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ខ្លួនតាមមធ្យោបាយដូចខាងក្រោម៖

* ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail)
* គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh)
* កម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival៕