FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលស្រុកស្វាយជ្រំ ចុះបង្ក្រាបករណីគ្រឿងញៀននៅភូមិព្រៃតាពៅ ឃុំចំបក់ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនមួយចំនួន

26-04-2026 12:44

(ស្វាយរៀង)៖ ទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្លូវលំក្រាលខ្សាច់ភ្នំ ស្ថិតនៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ថា មានមុខសញ្ញាកំពុងធ្វើការជួញដូរគ្រឿងញៀនខុសច្បាប់, កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបើកប្រតិបត្តិការចុះធ្វើការបង្ក្រាបភ្លាមៗ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថាក្រោយពីទទួលព័ត៌មានរួច លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានធ្វើការស្រាវជ្រាវ និងចុះទៅដល់កន្លែងកើតហេតុ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ តែម ស្រស់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធ្វើតេស្តទឹកម៉ូត្ត លទ្ធផល វិជ្ជមាន (+)។

ដោយមានការអនុញាតពី លោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានអនុញាតឲ្យសមត្ថកិច្ចធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ នៅភូមិ ឃុំ ខាងលើ បានរកឃើញសារធាតុញៀនមួយចំនួន។

សរុបវត្ថុតាងដកហូតរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា ៨០កញ្ចប់ ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារប្រើប្រាស់វេចខ្ចប់មួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕