FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ជួបពិភាក្សាការងារជាមួយសម្ព័ន្ធធនាគារពិភពលោក (WBG) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក

24-04-2026 13:24

(អាមេរិក)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយលោកបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃ ន.ម.ក. នៅថ្ងៃទី២៣ ខែមេសា គ.ស.២០២៦ បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយក្រុមការងារសម្ព័ន្ធធនាគារពិភពលោក (World Bank Group-WBG) ដឹកនាំដោយលោក Jorge Familiar អនុប្រធាន និងជាអ្នកគ្រប់គ្រងរតនាគារ និងសោធននិវត្តន៍ នៃ WBG និងលោក Tom Ceusters ប្រធាន និងជានាយកវិនិយោគ នៃការគ្រប់គ្រងទ្រព្យសកម្ម រតនាគារ នៃ WBG នៅទីស្នាក់ការរតនាគារធនាគារពិភពលោក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការរៀបចំបទប្បញ្ញត្តិនៃការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ ផែនការសកម្មភាពការកសាងសមត្ថភាព និងជំហានបន្ទាប់ ព្រមទាំងការបន្តគាំទ្ររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងការលេីកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជាប្រកបដោយចីរភាព៕