សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី ជួបសម្តែងការគួរសម
24-04-2026 11:16
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Kestutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋលីទុយអានី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា លោក Kęstutis Budrys រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ លីទុយអានី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Kęstutis Budrys នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក៏ដូចជាបញ្ហានានាដែលមានផលប្រយោជន៍ និងក្តីកង្វល់រួម។ លោកក៏នឹងមានជំនួបពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រី និងឥស្សរជនកម្ពុជាមួយចំនួនទៀត។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដែលមានស្រាប់ ដើម្បីផល ប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងលីទុយអានី៕






