សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុង-ស្រុកចំនួន៥ នៃខេត្តតាកែវ
24-04-2026 11:10
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចអភិបាលក្រុង-ស្រុកចំនួន៥ នៃខេត្តតាកែវ។
តាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសានេះសម្រេច៖
១៖ ផ្ទេរមុខតំណែងលោក កង អាណាន់ ពីអភិបាលក្រុងដូនកែវ ទៅជាអភិបាលស្រុកអង្គរបូរី
២៖ ផ្ទេរមុខតំណែង លោក ឌឹម គឹមសាន ពីអភិបាលស្រុកព្រៃកប្បាស ទៅជាអភិបាលក្រុងដូនកែវ
៣៖ ផ្ទេរមុខតំណែង លោក គិន ភក្តី ពីអភិបាលស្រុកកោះអណ្តែត ទៅជាអភិបាលស្រុកព្រៃកប្បាស
៤៖ ផ្ទេរមុខតំណែងលោក ភួន ឈីម ពីអភិបាលស្រុកបាទី ទៅជាអភិបាលស្រុកកោះអណ្តែត
៥៖ តែងតាំងលោក សាយ វណ្ណៈ អតីតអភិបាលរងស្រុកត្រាំកក់ ទៅជាអភិបាលស្រុកបាទី។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុក-ក្រុងទាំង៥នេះ នឹងរៀបចំឡើងជាបន្តបន្ទាប់នៅដើមសប្តាហ៍ក្រោយនេះ៕



លោក កង អាណាន់
លោក សាយ វណ្ណៈ
លោក ឌឹម គឹមសាន
លោក គិន ភក្ដី
លោក ភួន ឈីម