ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំប្រជុំត្រៀមរៀបចំពិធីបញ្ជុះបឋមសិលាអគារសេនាធិការថ្មីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
24-04-2026 10:54
(កំពង់ស្ពឺ)៖ ដោយទទួលបានការអនុញ្ញាត និងចង្អុលបង្ហាញរបស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទសេ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំត្រៀមរៀបចំពិធីបញ្ជុះបឋមសិលាអគារសេនាធិការថ្មីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង, លោកប្រធានមន្ទីរ, លោកនាយការិយាល័យ និងនាយទាហានពាក់ពន្ធ័ចូលរួមផងដែរ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបញ្ជាក់ថា ដោយសារគៀកនិងកម្មវិធីបញ្ជុះបឋមសិលាអគារសេនាធិការថ្មី នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលនឹងប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខនេះ ទើបត្រូវប្រជុំក្រុមការងារដែលពាក់ពន្ធ័ ដើម្បីត្រៀមរៀបចំទុកជាមុន ក្នុងគោលបំណងដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូន ហើយក្នុងនោះដែរក្រុមការងារអាវុធហត្ថដែលបានចូលរួមក្នុងអង្គប្រជុំក៏បានលើកឡើងពីចំនុចមួយចំនួនគឺដើម្បីបំពេញបន្ថែមផងដែរ។ ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ត្រី ក៏បានបែងចែកនូវការងារទៅតាមជំនាញដើម្បីពិនិត្យនិងអនុវត្តព្រមទាំងទទួលខុសត្រូវថែមទៀត។
សូមបញ្ជាក់ផងដែរថា អគារសេនាធិការថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងមក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ រួមនិងក្រុមការងារវិស្វករជំនាញសាងសង់ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី(អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី) ដែលបានចាក់ដីរួចរាល់និងធ្វើរបងជុំវិញជាបណ្តោះអាសន្នសិនអស់ជាច្រើនថ្ងៃមកហើយផងដែរ៕


















