ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលជាប់វិញ្ញាសាសរសេរ ប្រឡងមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់តំបន់ ឆ្នាំ២០២៦
23-04-2026 21:03
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសអបអរសាទរ បេក្ខជន បេក្ខនារី ដែលទទួលបានលទ្ធផលជាប់វិញ្ញាសាសរសេរ នៃការប្រឡងមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យធនធានមនុស្ស រាជធានីភ្នំពេញ។
សូមជម្រាបថា បេក្ខជន បេក្ខនារី ត្រូវត្រៀមខ្លួនចូលរួមប្រឡងវិញ្ញាសាផ្ទាល់មាត់ (សម្ភាសន៍) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីទទួលបានលទ្ធផលជាប់ស្ថាពរ។ ក្នុងករណី បេក្ខជន បេក្ខនារី ខកខានមិនបានមកប្រឡងវិញ្ញាសាផ្ទាល់មាត់ គណៈកម្មការប្រឡង សូមចាត់ទុកលទ្ធផលប្រឡងវិញ្ញាសាសរសេររបស់បេក្ខជន បេក្ខនារី ជាមោឃៈ ឬស្មើនឹងបោះបង់ការប្រឡង៕





