សូមកុំចង់សាកល្បងប្រើគ្រឿងញៀន សូម្បីកន្លះដង! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែមេសា៖ បង្ក្រាប១២ករណី ឃាត់ខ្លួន២២នាក់
22-04-2026 17:18
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ករណី ឃាត់ខ្លួនជនសង្ស័យ២២នាក់។
* ករណីជួញដូរ១ករណី ឃាត់ខ្លួន៤នាក់
* ករណីដឹកជញ្ជូនរក្សាទុក៧ករណី ឃាត់ខ្លួន១៤នាក់។
* ករណីប្រើប្រាស់៤ករណី ឃាត់ខ្លួន៤នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២១២២ករណី ឃាត់ខ្លួន៥៣៩៦នាក់ (ស្រី៣៦៣នាក់)៕
