កម្លាំងនគរបាលស្រុកចន្ទ្រា ចុះឆែកឆេរទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scmas ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់
22-04-2026 15:28
(ស្វាយរៀង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានចុះឆែកឆេរទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ដោយឃាត់ខ្លួនជនសងង្ស័យ ៦នាក់ជាជនជាតិវៀតណាម។
សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រោយពីបានទទួលព័ត៌មានពីម្ចាស់ផ្ទះជួលឈ្មោះ ផូ ដេ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា មានការសង្ស័យលួចលាក់ ប្រព្រឹត្តបទល្មើសអនឡាញ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ដល់លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា ដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យឆែកឆេរទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញ រកឃើញមានសម្ភារបម្រើអោយបទល្មើសមួយចំនួន និងបានឃាត់ខ្លួនជនសង្ស័យ៦នាក់ (ជនជាតិវៀតណាម)។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






