FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និយ័តករគណនេយ្យ និងសវនកម្ម ពន្យារពេលទទួលលិខិត ស្នើសុំពន្យារពេល សម្រាប់បញ្ចប់ការងាររៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៥

22-04-2026 15:11

(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម បានចេញសេចក្ដីជូនដំណឹង ស្តីពីការពន្យារពេលវេលា ក្នុងការទទួលលិខិតស្នើសុំពន្យារពេល សម្រាប់បញ្ចប់ការងាររៀបចំ របាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៥ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរក ប្រាក់ចំណេញ មិនរង់សវនកម្មឯករាជ្យ មកនិយ័តករគណនេយ្យនិងសវនកម្ម។

យោងសេចក្តីជូនដំណឹងលេខ ០៤០/២៥ ន.គ.ស./ស.ជ.ណ. ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ មក ន.គ.ស. តាមប្រព័ន្ធអនឡាញ់ E-Filing System, កាលបរិច្ឆេទនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ត្រូវផុតកំណត់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

ដោយមានសហគ្រាស និងអង្គភាពមួយចំនួន មិនបានអនុវត្តកាតព្វកិច្ចខាងលើទាន់ពេលកំណត់នៅឡើយ ដោយហេតុថា មិនទាន់បញ្ចប់ការងាររៀបចំរបាយការណ៍ ហិរញ្ញវត្ថុតាមកាលកំណត់ ឬ មិនឱ្យហួស រយៈពេល៣ខែ ក្រោយកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។

ដូច្នេះ និយ័តករគណនេយ្យ និងសវនកម្ម សម្រេច ដូចខាងក្រោម៖

* សហគ្រាស និងអង្គភាពមិនរងសវនកម្មឯករាជ្យ ត្រូវបានផ្តល់ពេលវេលាបន្ថែម ចំនួន៣០ (សាមសិប) ថ្ងៃក្នុងការទទួលលិខិតស្នើសុំពន្យារពេល សម្រាប់បញ្ចប់ការងារ រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ស្របតាម ស្តង់ដាគណនេយ្យ ឬ ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល។

* សហគ្រាស និងអង្គភាពមិនរងសវនកម្មឯករាជ្យត្រូវដាក់លិខិតស្នើសុំពន្យារពេលសម្រាប់បញ្ចប់ការងារ រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក ន.គ.ស. មិនឱ្យហួស ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ និងត្រូវបង់កម្រៃ សេវាតាមប្រកាសលេខ ០១៦ អ.ស.ហ.ប្រក. ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីសេវាសាធារណៈរបស់និយ័តករ គណនេយ្យនិងសវនកម្ម។

ការខកខានមិនបានដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ មក ន.គ.ស. ជាកម្មវត្ថុនៃការ អនុវត្តវិធានការតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕