FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ចូលរួមអបអរសាទរសង្រ្កាន្តឆ្នាំថ្មីខ្មែរ ជាមួយសហគមន៍ខ្មែរ នៅខេត្តខ្យង់សាងប៊ុកដូ

20-04-2026 17:03

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានសហការរៀបចំឡើងដោយសមាគមវត្តខ្មែរគូមី ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារ ESEA និងមានការចូលរួមពីអាជ្ញាធរខេត្តខ្យង់សាងប៊ុកដូ សាធារណរដ្ឋកូរ៉េ និងបងប្អូនសហគមន៍ខ្មែរប្រមាណ ១២០០ នាក់។

កម្មវិធីនេះត្រូវបានរៀបចំទៅតាមលក្ខណៈប្រពៃណី វប្បធម៌ខ្មែរ ដោយមានពិធីសាសនា រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ និងការរៀបចំពិធីគោរពវិញាណក្ខន្ធចំពោះវីរ:កងទ័ពកម្ពុជា ដែលបានពលីជីវិតនៅលើសមរភូមិ ដើម្បីការពារសន្តិភាព និងអធិបតេយ្យភាពជាតិ នាពេលកន្លងមកផងដែរ៕