FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅវត្តភ្នំ ចំនួន៦នាក់ ត្រូវបានចាប់ខ្លួន ក្នុងចំណោមមនុស្សផ្សេងទៀត

18-04-2026 18:14

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានចាប់ខ្លួន៦នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងទៀតដែលកំពុងស្រាវជ្រាវចាប់ខ្លួន។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, យុវជនទាំង៦នាក់ដែលត្រូវបានចាប់ខ្លួននេះ មានម្នាក់ជាអ្នកកាច់យកផ្លាកលេខរថយន្ដ។ លោកក៏បានអំពាវនាវ ដល់យុវជនដែលកំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមកអធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្កហេតុស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្រុមយុវជនមួយចំនួនតូចដែលដើរផ្លូវខុសដែលសង្គម និងមហាជនស្អប់ខ្ពើមកែខ្លួនឡើងវិញ ព្រោះគ្រួសារមានវិន័យ ប្រទេសមានច្បាប់ គឺច្បាប់មិនអាចទុកឲ្យជនមួយក្ដាប់តូចបង្កចលាចលក្នុងសង្គមរួចខ្លួនបានទេ៕