គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១៤៨ខ្នង និងរន្ទះបាញ់ពលរដ្ឋស្លាប់ម្នាក់ នៅខេត្តឧត្តរមានជ័យ
18-04-2026 15:08
(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៤៨ខ្នង បានរងការប៉ះពាល់ និងខូចខាតដំបូលចំណែកប្រជាពលរដ្ឋម្នាក់ បានស្លាប់ដោយរន្ទះបាញ់ ក្នុងហេតុការណ៍ភ្លៀងលាយឡំខ្យល់កន្ត្រាក់ នៅតាមបណ្តាលក្រុង ស្រុកមួយចំនួន ក្នុងខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ថា ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅល្ងាចថ្ងៃទី១៧ ខែមេសា បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៤៨ខ្នង នៅក្រុងសំរោងមាន ៣សង្កាត់ គឺសង្កាត់បន្សាយរាក់ ចំនួន ៧ខ្នង។ សង្កាត់កូនគ្រៀល ចំនួន ១ ខ្នង និងសង្កាត់បុស្បូវ ចំនួន ១៧ ខ្នង។ ស្រុកបន្ទាយអំពិល មានឃុំអំពិល ចំនួន ៧៧ខ្នង និងឃុំគោកមន ចំនួន ១៥ខ្នង និងស្រុកត្រពាំងប្រាសាទ មានឃុំបាក់អន្លូង ចំនួន ៣១ខ្នង និងឃុំទំនប់ដាច់ រន្ទះបាញ់ស្លាប់មនុស្សចំនួន ១ នាក់៕




















