អភិបាលខេត្តព្រៃវែង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអនុសេនីយ៍ឯក ថេន ចាន់ធឿន នាយទាហានបម្រើការងារនៅវរសេនាតូចកាំភ្លើងធំ
18-04-2026 15:05
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពអនុសេនីយ៍ឯក ថេន ចាន់ធឿន នាយទាហានបម្រើការងារនៅ វរសេនាតូចកាំភ្លើងធំ កងពលធំអន្តរាគមន៍លេខ២ ដែលបានទទួលមរណភាព ដោយរោគាពោធ ក្នុងជន្មាយុ ៤៧ឆ្នាំ វេលាម៉ោង ៤៖៣០នាទី រសៀលត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រារព្ធធ្វើនៅគេហដ្ឋាន នៃគ្រួសារសពស្ថិតនៅភូមិព្រៃផ្ដៅ ឃុំកញ្រ្ជៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះលោក សួន សុម៉ាលីន ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានសម្តែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ថេន ចាន់ធឿន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕












