FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ! អគ្គិភ័យកើតឡើងទូទាំងប្រទេស ចំនួន១៤លើក

17-04-2026 19:40

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ គ្រោះអគ្គិភ័យកើតឡើង នៅទូទាំងប្រទេស មានចំនួន១៤លើក បើធៀបនឹងឆ្នាំ២០២៤ មានចំនួន៣លើក។ នេះបើតាមទិន្នន័យគ្រោះអគ្គិភ័យទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។

អគ្គិភ័យកើតឡើងទាំង១៤លើកនោះ រួមមាន៖ ភ្នំពេញ ៤លើក, ព្រះវិហារ ១លើក, បន្ទាយមានជ័យ ១លើក, កំពង់ចាម ១លើក, ព្រះសីហនុ ១លើក, ស្វាយរៀង ៣លើក, ឧត្ដរមានជ័យ ១លើក, កណ្ដាល ១លើក, បាត់ដំបង ១លើក៕