FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

GO Green Energy មានទីតាំងសាករថយន្តអគ្គិសនីទំនើបឆ្លាតវៃ ភ្ជាប់ដោយប្រព័ន្ធ Super Cooling មានកម្លាំងរហូតដល់ 600Kw/h ធំជាងគេនៅកម្ពុជា និងមានកន្លែងអង្គុយលេងធំទូលាយផាសុខភាព !

17-04-2026 18:45

(ភ្នំពេញ)៖ ស្របតាមការគាំទ្រ និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញមធ្យោបាយទៅជាថាមពលបៃតង ជួយបរិស្ថាន ព្រមទាំងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ឲ្យកាន់តែច្រើន ហ្គោ ហ្គ្រីន អេនើជី (GO Green Energy) ជាក្រុមហ៊ុនកូនខ្មែរ១០០% នាំចូល ផលិតនិងចែកចាយទូសាករថយន្តអគ្គិសនីទំនើបឆ្លាតវៃភ្ជាប់ដោយប្រព័ន្ធ Super Cooling មានអនុភាពបញ្ជូលរថយន្តអគ្គិសនីរហូតដល់ 600Kw/h (សាកត្រឹមតែប្រមាណ១៥នាទី) ធំជាងគេនៅកម្ពុជា។

ការបញ្ជូលថាមពលអគ្គិសនីតាមប្រព័ន្ធ Super Cooling ធ្វើឲ្យសីតុណ្ហភាពរបស់អាគុយមានភាពត្រជាក់ សុវត្ថិភាព សាកលឿនចំណេញពេល និងជួយថែរក្សាអាយុអាគុយរថយន្តអគ្គិសនី EV តាមស្តង់ដារអន្តរជាតិ ជួយឲ្យអ្នកប្រើប្រាស់រថយន្តអគ្គិសនី ឲ្យសាកបានលឿន សុវត្ថិភាពនិងសម្លៃសមរម្យ ព្រមទាំងទទួលយកបទពិសោធន៍ការសន្សំថវិកាជាង ការប្រើប្រាស់ថាមពលប្រេងឥន្ធនៈរហូតដល់ ៥០%-៧០% មិនចាំបាច់ប្តូរប្រេងម៉ាស៊ីននិងបើកបរស្ងាត់ស្រួល។

GO Green Energy មានកន្លែងអង្គុយលេងធំទូលាយប្រកបដោយផាសុខភាព នៅពេលលោកអ្នកអញ្ជើញមកសាករថយន្តអគ្គិសនី មានទីតាំងនៅ បុរីអូដឹម២ ផ្ទះលេខA១៧ ផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ៕

Google Map: https://maps.app.goo.gl/TyJGpygxxbcfuvgf8
Tel: 096 8888 823