FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេអាវុធហត្ថខេត្តតាកែវ៖ សន្តិសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំ ក្នុងខេត្តតាកែវ មានភាពល្អប្រសើរជាងឆ្នាំមុន

17-04-2026 16:36

(តាកែវ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ សម្រាប់ការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងទេសចរជាតិ-អន្តរជាតិ គឺមានភាពល្អប្រសើរជាងឆ្នាំមុន ពោលគឺពុំមានបញ្ហាអ្វីកើតឡើងមកើតគួរឲ្យកត់សម្គាល់នោះទេ។

បើយោងតាមលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃនេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការដាក់ពង្រាយនៅតាមបណ្ដាក្រុងស្រុកនិងនៅតាមផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ជាពិសេសនៅតាមរមណីយដ្ឋានមួយចំនួន ដែលមានការលេងល្បែងប្រជាប្រិយ ល្បែងកំសាន្តនានា ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនិងជួយទប់ស្កាត់មិនឱ្យមានបញ្ហាអ្វីកើតឡើងនោះទេ។

លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្ថែមថា នៅក្នុងឆ្នាំនេះ មិនមានបញ្ហាអ្វីកើតឡើងនោះទេ ដូចជាករណីក្មេងទំនើង ក្រុមចោរលួចចោរឆក់ ព្រោះកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយ និងល្បាតជាប្រចាំ ហើយក្រៅពីថែរក្សាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមលេងកម្សាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កងរាជអាវុធហត្ថខេត្តក៏បានជួយសម្រួលចរាចរណ៍នៅកន្លែងមួយចំនួន ដែលមានការកកស្ទះផងដែរ៕