ចូលឆ្នាំខ្មែរ៣ថ្ងៃ ព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត ទទួលបានភ្ញៀវទេសចរជិត២លាននាក់
17-04-2026 13:42
(កំពង់ស្ពឺ)៖ ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត រយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរមកដើរលេងកម្សាន្ដ និងស្នាក់នៅតាមគោលដៅរម្មណីយដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ មានចំនួនសរុបប្រមាណចំនួន១,៧១២,០០០នាក់ ដែលក្នុងមានភ្ញៀវទេសចរជាតិសរុប១,៧០៩,០៧០នាក់ បានស្នាក់នៅក្នុងខេត្ត ចំនួន៥,៩៦០នាក់។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត មានប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ចំនួន១,៧០៣,១១០នាក់ ក្នុងនោះភ្ញៀវទេសចរណ៍បរទេស ចំនួន២,៩៣០នាក់។
ដោយឡែកភ្ញៀវទេសចរផ្ទៃក្នុងដែលមកលេងកម្សាន្ដ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្ត ឆ្នាំ២០២៦ ចំនួន៣ថ្ងៃមានចំនួនសរុបប្រមាណ១,៦៤០,០០០នាក់ ក្នុងនោះរួមមាន ប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន១,៦៣៧,៧១០នាក់ ភ្ញៀវទេសចរបរទេសចំនួន២,២៩០នាក់។
ចំពោះរម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ចំនួន៣ថ្ងៃមានចំនួនសរុបប្រមាណ៧២,០០០នាក់ ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិសរុបចំនួន ៧១,៣៦០នាក់, ស្នាក់នៅ៥,៩៦០នាក់, ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច៦៥,៤០០នាក់, ភ្ញៀវទេសចរបរទេសចំនួន៦៤០នាក់៕




















































