FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមការពារសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិយ៉ាងល្អប្រសើរ (Video inside)

17-04-2026 11:21

(កំពង់ស្ពឺ)៖ រយៈពេល៣ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦​ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះល្បាតជាប់ជាប្រចាំទាំងថ្ងៃ និងយប់ ក្នុងគោលដៅជួយការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត តាម​ទីប្រជុំជន ទីវត្តអា​រាម គោលដៅ​លេងល្បែងប្រជាប្រិយខ្មែរ និងតាមរមណីយដ្ឋានទេសចរណ៍ ទូទាំងខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ដែរថា ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត រយៈពេល ៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរមកដើរលេងកំសាន្ត និងស្នាក់នៅតាមគោលដៅរមណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ មានចំនួនសរុបប្រមាណចំនួន ១,៧១២,០០០នាក់ ដែលក្នុងមានភ្ញៀវទេសចរជាតិសរុប ១,៧០៩,០៧០នាក់ បានស្នាក់នៅក្នុងខេត្ត ចំនួន ៥,៩៦០នាក់, ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ៦៥,៤០០នាក់, ភ្ញៀវទេសចរបរទេសចំនួន ៦៤០នាក់៕