FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិដ្ឋភាពនៃពិធីស្រង់​ព្រះ​ ថ្ងៃឡើងស័ក ជាថ្ងៃទី៣​ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ នៅខេត្តសៀមរាប

17-04-2026 10:58

(សៀមរាប)៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ ប្រជាពលរដ្ឋ តែងប្រារព្ធពិធីស្រង់ព្រះ ដើម្បីរំលឹកដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ និងសុំសិរីសួស្តីជូនជាតិមាតុភូមិ។ ក្រុមគ្រួសារខ្មែរក៏និយមរៀបចំពិធីស្រង់ទឹកជូនអ្នកមានគុណ និងចាស់ព្រឹទ្ធាចារ្យ ដើម្បីបង្ហាញនូវកតញ្ញូធម៌ សុំខមាទោស និងទទួលពរជ័យសិរីមង្គលត្រជាក់ត្រជុំក្នុងឱកាសឆ្នាំថ្មី។

ពិធីនេះ បានរៀបចំន៨ងប្រព្រឹត្តទៅនៅថ្ងៃ សីល ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសួនព្រះអង្គចេក ព្រះអង្គចម មុខព្រះរាជដំណាក់ ក្រុងសៀមរាប៕