៣ថ្ងៃនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គ្រោះថ្នាក់ចរាចរណ៍ឆក់យកជិវិតមនុស្ស ១៧នាក់ និងរបួស៤៥នាក់
17-04-2026 07:53
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្សចំនួន ១៧នាក់ និង៤៥នាក់រងរបួសធ្ងន់ស្រាល។
* នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួស៦នាក់។
* នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួស១៤នាក់។
* នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួស២៥នាក់៕
