ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១,៧លាននាក់ មកលេងកម្សាន្តសង្ក្រាន្តថ្ងៃទី ៣ ក្នុងខេត្តកំពង់ចាម
16-04-2026 20:41
(កំពង់ចាម)៖ យ៉ាងហោចណាស់មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាង ១,៧លាននាក់ មកលេងកម្សាន្តសង្ក្រាន្តថ្ងៃទី៣ ក្នុងខេត្តកំពង់ចាម ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦នេះ។
តាមមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ទិន្នន័យទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្ត នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មានដូចខាងក្រោម៖
ក្រុងកំពង់ចាម ទេសចរជាតិចំនួន ១,៥៦៤,៥៨៤ នាក់ (ទេសចរបរទេស ៤៣) ក្នុងនោះសង្រ្កាន្តតាមបណ្តាស្រុកសរុបទេសចរ ៧៨,៧២៥នាក់ និង តាមរមណីយដ្ឋាន ទេសចរ ៦៥,៦១៨ នាក់ (ទេសចរបរទេស ៤៩ នាក់)
ទេសចរណ៍ស្នាក់នៅ ទេសចរណ៍ជាតិមានចំនួន ៧២៨នាក់ (ទេសបរទេស ១៣នាក់) សរុប ទេសចរជាតិ និងអន្តរជាតិមានចំនួន ១,៧០៩,៦៥៥នាក់៕















