FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី អ៉ី ឈាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

16-04-2026 16:50

(ប៉ៃលិន)៖ លោកទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិតបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួប សំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ តាមបណ្តាយព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ឆ្នាំមមីអដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

លោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បាននាំមកនូវការផ្តាំផ្ញើសួរ សុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនវីរកងទ័ពជួរ មុខគ្រប់កាលៈទេសៈ ខណៈពេលដែលប្រទេសជិតខាងបានចូលឈ្លានពានបូរណៈភាពទឹកដី ក្នុងនោះសម្តេចបានគិតគូខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកងកម្លាំងយើង ដែលកំពុងឈរ ជើង ការពារ បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។

លោកទេសរដ្ឋមន្ត្រីប្រធានក្រុមការងារ ក៏បានសម្តែងនូវការដឹងគុណ ចំពោះវីរភាព, ការលះបង់, ការតស៊ូ និង ការធ្វើពលីកម្ម គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន របស់កងទ័ពយើង ព្រមទាំងបានផ្តាំផ្ញើ ដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឱ្យបានល្អ និងត្រូវក្តាប់ឱ្យបានសភាពការណ៍ នៅតាមបណ្តោយព្រំដែន ដែលខ្លួនកំពុងឈរជើងការពារ ជាពិសេសត្រូវចូលរួមទប់ស្កាត់នូវរាល់បទល្មើសខុសច្បាប់នានា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

នៅក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានមានប្រសាសនន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាននិងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ព ឱ្យរស់ រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានា ជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយ ជំនាន់ក្រោយ៕