FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តសៀមរាប បានចូលរួមទទួលទេវតាឆ្នាំថ្មីឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត

14-04-2026 20:01

(សៀមរាប)៖ ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសួនជ្រឹង ក្រុងសៀមរាប លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាកដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ បានចូលរួមទទួលទេវតាឆ្នាំថ្មី ព្រះនាមរាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៦ នៅបរិវេណសួនជ្រឹង ក្រុងសៀមរាប៕