FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរសម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

13-04-2026 19:14

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ ​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចសេដ្ឋវិទូភក្តី ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិ ជារៀងដរាបតទៅ។

ជាមួយគ្នានេះ យើងខ្ញុំនិងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះគំរូវីរភាព និងឆន្ទៈប្រកបដោយមនសិការស្នេហាជាតិ របស់សម្តេចសេដ្ឋវិទូភក្តី គឺជាឥស្សរជននយោបាយដ៏ឧត្តុង្គឧត្តម និងកម្រមួយរូប ដែលកន្លងមកបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី បម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ហើយក៏ជាថ្នាក់ដឹកនាំដែលមាន សមត្ថភាពខ្ពស់ផ្នែកវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស ការខិតខំប្រឹងបែងយ៉ាងខ្ជាប់ខ្ជួនរបស់សម្តេច បានធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច និងមានស្ថិរភាពជាច្រើនទសវត្សរ៍ បន្តរហូតមកដល់បច្ចុប្បន្ន។

ក្នុងឱកាសសិរីសួស្តីដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាជាតិ មាតុភូមិកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចសេដ្ឋវិទូភក្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និង ចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕