ដំណើរកម្សាន្តឱកាសចូលឆ្នាំកាន់តែមានន័យ និងកក់ក្តៅ៖ មុខងារ Live Location របស់ CoolApp ប្រកបដោយសុវត្ថិភាព
13-04-2026 17:13
(បរទេស)៖ នៅក្នុងឱកាសធ្វើដំណើរកម្សាន្តជាក្រុមទៅកាន់ទីកន្លែងនាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បញ្ហាវង្វេងផ្លូវ ឬការពិបាកក្នុងការណាត់ជួបគ្នាឱ្យចំគោលដៅលែងជាបញ្ហាហើយ ដើម្បីដោះស្រាយបញ្ហានេះ CoolApp កម្មវិធីផ្ញើសារឈានមុខគេរបស់កម្ពុជា បានផ្តល់នូវមុខងារ Live Location ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចែករំលែកទីតាំងពិតប្រាកដរបស់ខ្លួនបានភ្លាមៗ និងតាមពេលវេលាជាក់ស្តែង (Real-time)។
មុខងារនេះមិនត្រឹមតែជួយឱ្យការស្វែងរកគ្នាមានភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើតនូវអារម្មណ៍ជឿជាក់ និងភាពជិតស្និទ្ធ បើទោះបីជាសមាជិកម្នាក់ៗស្ថិតនៅទីតាំងផ្សេងគ្នាក៏ដោយ។
អ្វីដែលធ្វើឱ្យការចែករំលែកទីតាំងនៅលើ CoolApp មានភាពលេចធ្លោជាងកម្មវិធីដទៃ គឺការផ្តល់អាទិភាពខ្ពស់បំផុតលើសុវត្ថិភាពទិន្នន័យ។ រាល់ការចែករំលែកទីតាំងរបស់អ្នក ត្រូវបានការពារដោយប្រព័ន្ធ End-to-End Encryption ដែលធានាថាមានតែអ្នក និងមនុស្សដែលអ្នកចង់ឱ្យឃើញប៉ុណ្ណោះ ទើបអាចដឹងពីទីតាំងរបស់អ្នកបាន។
នេះគឺជាចំណុចសំខាន់សម្រាប់អ្នកធ្វើដំណើរដែលចង់បានភាពងាយស្រួល តែមិនចង់ឱ្យព័ត៌មានឯកជនភាពរបស់ខ្លួនត្រូវបានលេចធ្លាយ។ មិនថាអ្នកកំពុងជិះរថយន្តកាត់តាមតំបន់ភ្នំ ឬដើរកម្សាន្តក្នុងផ្សារទំនើបដែលអ៊ូអរ CoolApp នឹងក្លាយជាត្រីវិស័យឌីជីថលដែលនាំផ្លូវ អ្នកឱ្យទៅជួបមនុស្សជាទីស្រឡាញ់ដោយគ្មានការព្រួយបារម្ភ។
ប្រើប្រាស់ CoolApp បង្ហាញពីមោទកភាពរបស់ខ្មែរ ស្ថិតក្នុងដែនសុវត្ថិភាពរបស់កម្ពុជា !
Please download:
https://downloads.coolapp.com.kh
