បណ្ឌិត ញិល រដ្ឋា៖ កម្ពុជា អាចមានតម្លៃខ្ពស់ក្នុងចន្លោះអាមេរិក ចិន និងរុស្ស៊ី
13-04-2026 16:52
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា កន្លងកន្លងមកតែងតែចង់មានទំនាក់ទំនងល្អជាមួយអាមេរិក និងជាមួយចិន ជាដើម ប៉ុន្តែហាក់នៅមិនទាន់មានតម្លៃគ្រប់គ្រាន់ក្នុងភូមិសាស្រ្តនយោបាយ ដែលអាចឲ្យមហាអំណាចទាំង២ ផ្ដល់ភាពសំខាន់លើកម្ពុជាគ្រប់គ្រាន់នៅឡើយ។
ប៉ុន្តែនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ អមជាមួយវត្តមាននាវាចម្បាំងរបស់រុស្ស៊ីមកកាន់កំពង់ផែកម្ពុជាផងនោះ កម្ពុជាអាចទាញយកប្រយោជន៍បានពីការកសាងទំនាក់ទំនង នៅចន្លោះមហាអំណាចទាំង៣នេះ ឬអាចនិយាយបានថា កម្ពុជាអាចមានតម្លៃល្អនៅក្នុងចន្លោះមហាអំណាចទាំង៣ អាមេរិក ចិន រុស្ស៊ី ជាជាងនៅចន្លោះកណ្ដាលអាមេរិក និងចិន។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖



