មុខងារឆ្លាតវៃរបស់ Fresh AI បង្ហាញទីតាំងសាកឡាន EV កើនដល់ ២៣១កន្លែងទូទាំងប្រទេស ខណៈ Cam EV ក៏បញ្ចុះតម្លៃពិសេស៨០០រៀលដល់៧ទីតាំង
13-04-2026 13:08
(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនីដែលធ្វើដំណើរទៅកាន់ខេត្តសៀមរាបបច្ចុប្បន្ន លោកអ្នកអាចធ្វើការសាកថ្មរថយន្តអគ្គិសនី (EV) នៅខេត្តសៀមរាបបានយ៉ាងងាយស្រួល និងចំណាយតិចជាមួយស្ថានីយសាកថ្ម CAM EV បានបន្តចេញប្រកាសបញ្ចុះតម្លៃសាកមកនៅត្រឹម 800៛/KWH ផ្តល់ការងាយស្រួលកាន់តែចំណេញខ្លាំងដល់អតិថិជនដែលប្រើប្រាស់ឡានអគ្គីសនីនៅកម្ពុជា ខណៈការបញ្ចុះតម្លៃនេះកើនដល់ ៧ទីតាំងហើយទូទាំងប្រទេស។
ខណៈកម្មវិធី EV Zone គឺជាមុខងារឆ្លាតវៃល្អបង្ហាញទីតាំងសាកឡានអគ្គីសនីនាពេលនេះកំពុងទទួលបានការគាំទ្រយ៉ាងច្រើន គឺជាដៃគូការស្វែងរកទីតាំងសាកឡានអគ្គិសនីដ៏ឆ្លាតវៃជាមួយ Fresh AI បានផ្តល់ជូនលោកអ្នកដែលប្រើប្រាស់ឡានអគ្គីសនី កាន់តែទទួលបានភាពងាយស្រួលយ៉ាងឆាប់រហ័សដែលមានជាង ២៣១ទីតាំងទូទាំងប្រទេស។
សូមទាញយកកម្មវិធី Fresh AI: https://freshai.com.kh/download
សម្រាប់ទីតាំងទាំង ៧របស់ទូសាក CAM EV មានដូចជា៖
ទី១៖ ភូមិអាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (Fast Charge 120KW GBT + CCS2), នៅមុខហាងកាហ្វេ។
ទី២៖ ភោជនីយដ្ឋាន សេកមាស ស្គន់ ខេត្តកំពង់ចាម (Fast Charge 120KW GBT+CCS2) ។
ទី៣៖ ស្ថានីយសាករថយន្ត EV ខេត្តពោធិសាត់ Fast Charge 120KW GBT + CCS2 ក្បែរមណ្ឌលសុខភាពព្រៃញី ខេត្តពោធិសាត់។
ទី៤៖ ស្ថានីយសាករថយន្ត Coffee 95 ក្រុងប៉ៃលិន (Fast Charge 160KW CCS2 + GBT) ត្រូវប្រើ App CAM EV ។
ទី៥៖ ស្ថានីយសាករថយន្ត EV ខេត្តបាត់ដំបង (Fast Charge 60KW GBT + CCS2) ត្រូវប្រើ App CAM EV ទីតាំងស្ថិតនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង
ទី៦៖ ស្ថានីយសាករថយន្ត EV ក្រុងព្រះសីហនុ (Fast Charge 60KW CCS2+GBT) (តំឡើងកំលាំងសាកឆាប់ៗនេះ) ត្រូវប្រើ App CAM EV។
ទី៧៖ ស្ថានីយសាករថយន្ត EV ខេត្តសៀមរាប (Fast Charge 60KW GBT + CCS2 (ត្រូវប្រើ App CAM EV) ទីតាំងនៅមុខផ្សារ ហ៊ុយឡេង ខេត្តសៀមរាប។







