FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត សាន វឌ្ឍនា៖ ក្បួនដង្ហែនគរសង្ក្រាន្ត បង្ហាញពីការរួបរួម សាមគ្គី និងឯកភាព នៃប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងផ្ញើក្តីនឹករលឹកចំពោះវីរកងទ័ពកម្ពុជា (Video inside)

13-04-2026 12:08

(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារក្បួនដង្ហែនគរសង្ក្រាន្ត បានលើកឡើងថា ក្បួនដង្ហែនេះបង្ហាញពីការរួបរួម សាមគ្គី និងឯកភាព នៃប្រជាជនកម្ពុជាក្នុងបរិបទនៃអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងក្នុងបរិការណ៍នៃការចងចាំ និងដឹងគុណចំពោះវីរកងទ័ពរបស់កម្ពុជា។

ការលើកឡើងបែបនេះរបស់ លោកបណ្ឌិត សាន វឌ្ឍនា បានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ នៅក្នុងការហាត់សមក្បួនដង្ហែនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

លោកបណ្ឌិត សាន វឌ្ឍនា បានឱ្យដឹងថា ក្បួនដង្ហែរនគរសង្ក្រាន្ត គឺមានឈ្មោះថា «សន្ធិការ» មានន័យថា ការផ្សារភ្ជាប់នេះ គឺជាការផ្សារភ្ជាប់នៃមនោសញ្ជេតនា ជាបងប្អូននៃមហាគ្រួសារខ្មែរតែមួយ ជាការផ្សារភ្ជាប់រវាងខ្មែរ ដែលនៅក្នុងប្រទេស និងបង្ហោយអញ្ជើញប្រជាជនខ្មែរដែលនៅក្រៅប្រទេស ដើម្បីមកលែងប្រទេសកំណើតវិញ នៅក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយជាការផ្សារភ្ជាប់របស់ក្ដីនឹករលឹករបស់យើងទាំងអស់គ្នា ជូនចំពោះបងប្អូនជនភៀសសឹកដែលរងគ្រោះដោយការឈ្លានពាន ក៏ដូចជាផ្សារភ្ជាប់មនោសញ្ចេតនាដឹងគុណពេញមួយជីវិតចំពោះវីរកងទ័ពរបស់កម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់យើង។

លើសពីនេះទៅទៀត លោកបណ្ឌិត បានបញ្ជាក់ថា កន្លែងនេះគឺជាកន្លែងប្រវត្តិសាស្ត្រមួយ ក្នុងរាជធានីភ្នំពេញ គឺមានអគារដែលជាសំណល់អតីតកាល វត្តអារាម ដែលជាមរតកវប្បធម៌ ក៏ដូចជាធម្មជាតិដ៏ស្រស់ស្អាត នៅក្នុងភ្នំពេញ ហើយនេះគឺជាការផ្សារភ្ជាប់ជាមួយរាជធានីភ្នំពេញនិងជីវិតដល់ស្រស់ត្រកាលនៃប្រជាជនខ្មែរយើងផងដែរ។

បន្ថែមពីនេះ លោក សាន វឌ្ឍនា បានបន្តថា ក្បួនដង្ហែនេះមានមនុស្សចូលរួមចំនួន ១,៥៥០នាក់ ហើយបានបែងចែកក្បាច់រាំបុរាណ ក្បាច់រាំសហសម័យ ក្បាច់រាំមជ្ជឹមប្រទេស មានល្បែងប្រជាប្រិយចំនួន១៦ និងរបាំប្រពៃណីជាតិខ្មែរមានចំនួន១២របាំ ដែលសំណាងឱ្យភូមិសាស្ត្រវប្បធម៌ គ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា ហើយក៏បានបង្ហាញនូវឈុតរឿង៖រាមកេរ្តិ៍ ដែលបង្ហាញតួអង្គទាំងអស់នៅក្នុងរឿងរៀមកេរ្តិ៍ និងមានទស្សនីយភាពជាច្រើនទៀតផងដែរ៕

សូមទស្សនាវីដេអូទាំងស្រុងដូចតទៅ៖