កម្ពុជានៅតែជាទីទាក់ទាញរបស់ភ្ញៀវទេសចរ! នាវាទេសចរណ៍ PIANO LAND ដឹកភ្ញៀវចម្រុះជាតិសាសន៍ ចូលចតនៅខេត្តព្រះសីហនុ
13-04-2026 11:52
(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៩៩៦នាក់ ចុះពីនាវាទេសចរណ៍ PIANO LAND សញ្ជាតិ BERMUDA។
ភ្ញៀវទេសចរមានចំនួន ៩៩៦នាក់ ដែលមាន ១១សញ្ជាតិ និងនាវិកចំនួន ៥០១នាក់ ដែលមាន ១៣សញ្ជាតិ មានបណ្ដោយប្រវែង២៦០,៩៧ម៉ែត្រ និងទទឹងប្រវែង៣២,២០ម៉ែត្រ ជម្រៅ៨,២៥ម៉ែត្រ និងបានចង្អុលណែនាំអំពី តំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ៕










