FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង សូមអធ្យាស្រ័យ ចំពោះលោកជំទាវ និងឯកឧត្តម ដែលពុំបានឆ្លើយតបសារជូនពរឆ្នាំថ្មីប្រពៃណីជាតិ

13-04-2026 11:46

(ភ្នំពេញ)៖ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង មានការសោកស្តាយ និងសូមអធ្យាស្រ័យ ចំពោះលោកជំទាវ និងឯកឧត្តមដែលបានផ្ញើសារជូនពរសម្ដេច នៅម៉ោង១១ ថ្ងៃទី១៣ ខែមេសានេះហើយ។ សម្ដេច សោកស្តាយដែលពុំបានឆ្លើយតបសារជូនពរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ទេ។ កន្លងមកជិត១ខែមកហើយ សម្ដេចតែងតែឆ្លើយតបនៅគ្រប់បណ្ណជូនពររបស់ថ្នាក់ដឹកនាំជាច្រើន។ ឥឡូវនេះដល់ពេលដែលសម្ដេចអត់មានលទ្ធភាពឆ្លើយតបសារជូនពរទៀតទេ៕