FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចពិភាក្សា និងថ្លែងសុន្ទរគន្លឹះ ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ

08-04-2026 00:29

(បារាំង)៖ បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូល​ស្តីពីសុខភាព​តែមួយហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ចូល​រួម​កិច្ចពិភាក្សាក្រោមប្រធានបទចំនួន៣ រួមមាន៖ ១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ, ២) ជំងឺឆ្លង និង៣) ជំងឺមិនឆ្លង។ កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយលោកស្រី Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះ លេីប្រធានបទទី២​ ស្តីពី​ «ជំងឺឆ្លង»​។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល​ស្តីពីសុខភាព ដែលរៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។ ​

កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូល​ស្តីពីភពផែន​ដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជា​ប្រធាន​ក្រុមប្រទេស G7 នៅឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សា​បញ្ហា​ពាក់ព័ន្ធ​នឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី៕