FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ​ ចុះសួរសុខទុក្ខ​ និងនាំអំណោយប្រគល់ជូនវីរកងទ័ព​ និងវីរនគរបាល ឈរជើងការពារទឹកដី តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

07-04-2026 21:49

(បន្ទាយមានជ័យ​)៖​ ក្នុងស្មារតីស្នេហាជាតិ​ ក៏ដូចជារួបរួមសាមគ្គីជាធ្លុងមួយ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ​ លោក ប្លែក វ៉ា រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ និងក្រុមការងារ​ដោយមានការចូលរួមពីក្រុមម៉ូតូខេត្តបន្ទាយមានជ័យ​ ប្រមាណ ៣០គ្រឿង​ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជេីញចុះសួរសុខទុក្ខ​ និងនាំយកអំណោយមានស្បៀង​ ភេសជ្ជៈ​ ជូនដល់កងលាំវីរកងទ័ព​ និងវីរនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរលោក អ៊ុំ​ រាត្រី​ ក៏បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហានវីរកងទ័ព​ វីរ​នគរបាល​ និងអាវុធហត្ថ ដែលលះបង់ដេីម្បីបុព្វហេតុជាតិមាតុ​ភូមិ​ ការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាង។ ព្រមទាំង​បានលះបង់ប្តូរផ្តាច់យកទ្រូងការពារគ្រប់​ ការពរទឹកដី​ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅបានសុខសាន្ត​ ប្រកបរបររកស៊ីចឹញ្ចឹមជីវិត​។

​លោកអភិបាលខេត្តក៏បានរំលឹកដឹងគុណទៅដល់វីរកងទ័ព និងវីរនគរបាលដែលបានពលី​ និងរងរបួសនៅក្នុងសមរភូមិនាពេលកន្លងមក។ ក្នុងនាមខ្មែរតែមួយ​ សមរភូមិក្រោយ​ ជួយដល់សមរភូមិមុខ​ គ្រប់កាលៈទេសៈ​ នៅតែបន្តជួយជ្រោមជ្រែងក្នុងការជួយស្បៀង​ដល់វីរកងទ័ព​​​ និងវីរនគរបាល។

លោកក៏បានជូនពរដល់វីរកងទ័ព និងវីរនគរបាលក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ សូមទទួលបានសេចក្ដីសុខសប្បាយ មានសុខភាពល្អឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង៕